អារម្ភកថា

សួស្តី! ខ្ញុំ​បាទ ពៅ ធនវឍ កើត​នៅ​ថ្ងៃ ... ខែ ... ឆ្នាំ ... នៅ​ខេត្ត/ក្រុង ...។ ឪពុក​នាម ... តើត​នៅ​ថ្ងៃ ... នៅ​ខេត្ត/ក្រុង ... ម្តាយ​នាម ... តើត​នៅ​ថ្ងៃ ... ខេត្ត/ក្រុង ...។ ខ្ញុំ​មាន​បង​ប្អូន​ទាំង​អស់ ... នាក់។ បង​ទី ១ ... បង​ទី ២ ... ប្អូន​ទី ៣ ... ។

ខ្ញុំ​បាន​ទៅ​បន្ត​ការ​សិក្សា​ផ្នែក បណ្ណាល័យ នៅ​សកលវិទ្យាល័យ ... ប្រទេស​អាលឺ្លម៉ង់ និង​បម្រើ​ការងារ​នៅ ... មុខ​ងារ​ជា ... អស់​រយៈពេល ...។ នៅ​ឆ្នាំ ... ខ្ញុំ​បាន​វិល​មក​រស់​នៅ​ប្រទេស​កំណើត​វិញ និង​បម្រើ​ការងារ​នៅ ... ជា ... អស់រយៈពេល ... រហូតចូលនិវត្ត។

ដោយ​សង្កេត​ឃើញ វិស័យ​បណ្ណាល័យ ឬ​វិជ្ជា​បណ្ណាល័យ នៅ​ស្រុក​យើង​នៅ​មាន​ភាព​ខ្វះខាត​ច្រើន ទើប​រូប​ខ្ញុំ​សម្រេច​ចិត្ត​បង្កើត​គេហទំព័រ​នេះ​ឡើង ដើម្បី​ធ្វើ​ជា​កន្លែង​ចែករំលែក​ចំណេះដឹង​ដែល​ខ្ញុំ​មាន​ពាក់ព័ន្ធ​វិស័យ​នេះ ដល់​មិត្ត​អ្នក​អាន​ទាំង​អស់ ឱ្យ​បាន​ស្គាល់​ថា​អ្វី​ទៅ​ជា​បណ្ណាល័យ និង​ចេះ​ពី​របៀប​ប្រើប្រាស់​វា។ នៅ​ក្នុង​គេហទំព័រ​នេះ​ចែក​ចេញ​ជា ៣ ផ្នែក​ធំ​ៗ ដូច​ខាង​ក្រោយ ៖
  1. ព័ត៌មាន ៖ ជា​ការ​ចុះផ្សាយ​ព័ត៌មាន​ផ្សេង​​ៗ​ដែល​និយាយពីបណ្ណាល័យ
  2. ចំណេះដឹង ៖ ជា​មេរៀន​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​បណ្ណាល័យ
  3. សំណួរ-ចម្លើយ ៖ ជា​កន្លែង​បកស្រាយ​សំណួរ
ខ្ញុំ​សង្ឃឹម​ថា គេហទំព័រ​នេះ​នឹង​បាន​ជា​ប្រយោជន៍​ដល់​សិស្ស និសិត្ស មន្ត្រី​រាជការ ក៏​ដូច​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ទាំង​អស់ បាន​ស្គាល់ បាន​យល់ បាន​ដឹង ចេះ​ប្រើប្រាស់ និង​ចេះ​ទាញ​យក​ប្រយោជន៍​ពី​បណ្ណាល័យ​ទាំងអស់​គ្នា។

កំណត់​សំគាល់ ៖ ខ្ញុំ​បាទ​សូម​ស្វាគមន៍​រាល់​មតិយោបល់​ទាំងអស់​របស់​មិត្ត​អ្នកអាន ដែល​មាន​ចម្ងល់ និង​ចង់​ឈ្វេង​យល់​ឱ្យ​បាន​កាន់​តែ​ច្បាស់​ពី​បណ្ណាល័យ ដោយ​លោក​អ្នក​គ្រាន់​តែ​ផ្ញើ​ជា​សំណួរ​មក​កាន់​ខ្ញុំ​បាទ ខ្ញុំ​បាទ​រីករាយ​នឹង​ឆ្លើយ​ទៅ​លទ្ធភាព និង​សមត្ថភាព​ដែល​អាច​ឆ្លើយ​បាន។ រាល់​ចម្លើយ នឹង​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​កាន់​លោក​អ្នក​វិញ​តាម​រយៈ​អ៊ីមែល ឬ​ស្វែង​​រក​មើល​នៅ​កន្លែង​ទំព័រ​សំណួរ-ចម្លើយ។

អ៊ីមែល ៖ thonevath@gmail.com

សូមអរគុណ !
ពៅ ធនវឍ